រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration

រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត

ដោយ Adminចំនួនទស្សនា (1.0K)

ចក្ខុវិស័យ ៖ ប្រជាពលរដ្ឋទទួលបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈល្អ សេវាធារណៈ និងជីវភាពរស់នៅ កាត់តែប្រសើរឡើង។

ក.ផ្នែកសេដ្ឋកិច្ច

ប្រជាពលរដ្ឋទូទាំងខេត្តមានជីវភាពរស់នៅសមរម្យនៅឆ្នាំ២០១៩ តាមរយៈ

-បង្កើនផលិតកម្មកសិកម្មឲ្យបាន ២០% នៅឆ្នាំ២០១៩ ដើម្បីធានាបានសន្តិសុខស្បៀងផលិតភាព។

-កសាងកែលម្អនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដើម្បីសម្រាលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនផលិតផលកសិកម្ម និងទំនិញគ្រប់ប្រភេទ។

-ធ្វើការកែលម្អ និងស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ ធានាបាននូវការស្រោចស្រពជូនដល់ប្រជាកសិករក្នុងការលើកកម្ពស់ផលិតកម្មកសិកម្ម។

-គ្រប់គ្រងនូវប្រភពចំណូលឲ្យកាត់តែមានប្រសិទ្ធភាពខ្ពស់។

-គ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេចរណ៍ប្រកបដោយនិរន្តរភាព។

-ធ្វើឲ្យប្រជាពលរដ្ឋនៅតាមទីប្រជុំក្រុង/ស្រុកមានថាមពលអគ្គិសនីប្រើប្រាស់។

ខ.សង្គមកិច្ច

ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ ហើយមានឱកាសស្មើៗគ្នាក្នុងការទទួលបាននូវសេវាអប់រំ សេវាសុខភាព សេវាសង្គ្រោះដែលមានគុណភាព និងប្រសិទ្ធភាព ព្រមទាំងអាចអភិវឌ្ឍន៍សមត្ថភាព តាមរយៈ វគ្គបណ្ដុះបណ្ដាលផ្សេងៗ

-លើកកម្ពស់សមធម៌ និងគុណភាពក្នុងការទទួលបានសេវាអប់រំ ដើម្បីធាននូវការបញ្ចប់កាសិក្សាកម្រិតមូលដ្ឋាន រយៈពេល ០៩ឆ្នាំ ឲ្យបាន ៨០% នាឆ្នាំ២០១៩។

-លើកកម្ពស់សុខមាលភាព និងគុណភាព នៃការផ្ដល់សេវាសុខាភិបាល។

-លើកកម្ពស់សុខមាលភាពប្រជាជនតាមរយៈការប្រើប្រាស់ទឹកស្អាត និងការអប់រំសុខភាពបឋម។

-នៅឆ្នាំ២០១៩ កុមារ ជនពិការ គ្រួសារពលី ចាស់ជរាគ្មានទីពឹង និងមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ទទួលបាននូវការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈដើម្បីចិញ្ចឹមជីវិត និងទទួលបាននូវសេវាសុខុមាលភាព។

-ប្រជាពលរដ្ឋចំនួន ១៥០នាក់ ទទួលបាននូវការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងសេវាការងារប្រកប ដោយសមធម៌។

-លើកកម្ពស់ការបញ្ច្រាបយរនឌ័រ កាត់បន្ថយអសមធម៌សម្រាប់ស្ត្រី និងរួចចាកផុតអំពើហិង្សា និងការជួញដូរ។

-លើកកម្ពស់អត្តសញ្ញាណជាតិ ពង្រឹងសីលធម៌  សុជីវធម៌ ការប្រតិបត្តិសាសនា ទំនៀមទម្លាប់ប្រពៃណី និងទទួលបាននូវព័ត៌មានទូលំទូលាយប្រកបដោយសមធម៌។

គ.ផ្នែកការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងគ្រោះធម្មជាតិ បរិស្ថាន គ្រោះមហន្តរាយ និងការ ប្រែប្រួលអាកាសធាតុ

ប្រជាពលរដ្ឋរស់នៅមានសុវត្ថិភាពក្នុងបរិស្ថានល្អ កាត់បន្ថយបាននូវគ្រោះមហន្តរាយដោយធម្មជាតិ និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព

-ប្រជាពលរដ្ឋរស់នៅមានសុវត្ថិភាព ដោយមានការគ្រប់គ្រងលើដីធ្លីបានល្អប្រសើរ និងមានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់។

-ការសាងសង់សំណង់គ្រប់ប្រភេទឲ្យសមស្របតាមលិខិតបទដ្ឋានគតិយុត្ត។

-ការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយសមធម៌ និងចិរភាពយូរអង្វែង។

-លើកកម្ពស់ការយល់ដឹងពីបរិស្ថាន ពង្រឹងការគ្រប់គ្រងកាកសំណល់រឹង រាវ និងកែលម្អសួនច្បារ ដើម្បីធានាបានសោភ័ណ្ឌភាព និងបរិស្ថានល្អជូនប្រជាពលរដ្ឋ។

ឃ.ផ្នែករដ្ឋបាល និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ

ប្រជាពលរដ្ឋមានឱកាសទទួលបានសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងរស់នៅមានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ

-បង្កើន និងពង្រឹងការគ្រប់គ្រងលើការផ្ដល់ និងបង្ខិតសេវាកម្មសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព។

-បង្កើន និងពង្រឹងការអនុវត្តការងារអត្រានុកូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព។

-លើកកម្ពស់ និងបង្កើនការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)097 778 001 4
MONDULKIRI WEATHER

ភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

អ៊ីមែល : info@mondulkiri.gov.kh

លេខទូរស័ព្ទ : (+855) 71 888 75 75

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តមណ្ឌលគិរី

កែប្រែចុងក្រោយ : 7 ខែមុន