រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ស្ថានភាពទូទៅនៃខេត្តមណ្ឌលគិរី

  • 8.7ពាន់
  • ដោយ Admin

ខេត្តមណ្ឌលគិរី ស្ថិតនៅភូមិភាគឥសាន្ត នៃព្រះរាជាណាចក្រកម្ពុជា មាន​ចម្ងាយផ្លូវប្រវែងចំនួន ៣៨២​គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ មានក្រុង ០១ និងស្រុក ០៤  ចែកជា ០៤សង្កាត់  ១៧ឃុំ និង ៩២ភូមិ​។ ខេត្តមាន​ផ្ទៃ​ដីសរុបចំនួន ១៤.២៨៨គីឡូម៉ែត្រក្រឡា ផ្ទៃដីគ្របដណ្តប់ដោយព្រៃឈើ ប្រជុំភ្នំ និងខ្ពង់រាប សំបូរ​ដោយជ្រលង​ដងអូរជា​ច្រើន។ មានព្រំប្រទល់ជាប់​ប្រទេសវៀតណាមប្រវែង ៣១២,៣០៣​គីឡូម៉ែត្រ ខាងកើត និងខាងត្បួងជាប់​ខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ិញភឿក នៃសាធា​រណៈរដ្ឋសង្គម​និយមវៀតណាម ខាងជើងជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនៈគិរី និងខាង​លិចជាប់នឹង​ខេត្តក្រចេះ។ ខេត្តមានប្រជាពលរដ្ឋសរុប ៨៤.៦២៤នាក់ ស្រីចំនួន ៤២.០៨៧នាក់ ស្មើនឹង ១៩.៨០៧គ្រួសារ និងមានដង់ស៊ីតេ​ប្រជាពលរដ្ឋ​ស្មើនឹង ០៦​នាក់/គីឡួម៉ែត្រ​ក្រឡា។ ប្រជាពលរដ្ឋជា​ជនជាតិដើម​ភាគតិច​រស់​នៅក្នុងខេត្ត​ចំនួន ០៨​ជនជាតិ ក្នុងនោះមាន ព្នង ក្រោល គ្រឹង ស្ទៀង ទំពួន ចារាយ ថ្មូន និងកាវ៉ែត។ ប្រជាពលរដ្ឋមានមុខរបរចម្បងក្នុង​វិស័យ​កសិកម្ម ៨២% វិស័យសិប្បកម្ម ០១% និងវិស័យ​សេវាកម្ម ១​៧%។ ខេត្តមានច្រកទ្វារ​ព្រំដែនទ្វេភាគីសំខាន់ៗ ចំនួន០៤ សម្រាប់ការទំនាក់​ទំនងកិច្ចសហប្រតិ​បត្តិការ​ជាមួយវៀតណាម ក្នុងនោះ​មាន៖ ច្រក​ទ្វារឡាប៉ាខេ ស្រុកកែវសីមា, ច្រកទ្វារ​ដាក់ដាំ ស្រុកអូររាំង, ច្រកទ្វារ​ណាំលៀរ ស្រុកពេជ្រាជាដា និងច្រកទ្វារជីមៀត​ស្រុកកោះញែក (ច្រកទ្វារជីមៀតមិនទាន់​ដំណើរ​ការ ព្រោះមិន​ទាន់មានផ្លូវគមនាគមន៍)