រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តជួបសំណេះសំណាលជាមួយមន្រ្តីជំនាញមន្ទីរសុខាភិបាល

  • 1.2ពាន់
  • ដោយ sonea

នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ។ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក លោកស្រីមន្រ្តីជំនាញប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុកកោះញែក មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដែលនាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះបានខិតខំអស់កម្លាំងកាយចិត្ត យកចិត្តទុកដាក់ពិនិត្យ និងព្យាបាលថែទាំប្រជាពលរដ្ឋមកសម្រាកព្យាបាលជំងឺទូទៅបានទាន់ពេលវេលា និងអំពាវដល់មន្រ្តីជំនាញទាំងអស់ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ត្រៀមលក្ខណៈដោយស្មារតីទទួលខុសត្រូវខ្ពស់រួមគ្នាបន្តទៅទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ១៩។ ដើម្បីលើកទឹកចិត្តដល់មន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកាដល់មន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីចំនួន៦០នាក់ ក្នុងមួយនាក់ៗទទួលបានថវិកាចំនួន១០០.០០០រៀល និងម៉ាស់សរុបចំនួន៦០០ម៉ាស់៕ដោយ(ការិយាល័យសរុប និងព័ត៌មានខេត្ត)

អត្ថបទទាក់ទង