រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិជ្រៃសែន សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

  • 847
  • ដោយ sonea

អបអរសារទរ ចំពោះប្រជាពលរដ្ឋចំនួន២៣៩គ្រួសារ នៅក្នុងក្រ៧ងសែនមនោរម្យ ដែលបានប្រកាសតំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធ

ខេត្តមណ្ឌលគិរី៖ប្រជាពលរដ្ឋចំនួន ២៣៩គ្រួសារ រស់នៅក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសតំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធ ពិធីប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋជាច្រើននាក់។

នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានថ្លែងនៅការកោតសសើរ ដល់មន្រ្តីជំនាញ និងថ្នាក់ដឹកនាំ នៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចំណាយពេលវេលា មកចូលរួមក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  និងជាមួយអាជ្ញាធរខេត្ត អាជ្ញាក្រុង ឃុំសង្កាត់ ក្នុងការអនុវត្តន៍ទៅលើវិស័យដីធ្លី។

សូមបញ្ជាក់ផងដែរថា ការវិច្ឆ័យ និងការចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធត្រូវប្រតិបត្តិដោយកិច្ចសហការរវៀងអាជ្ញាធរមូលដ្ឋាន ជាមួយមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដី ហើយប្រជាពលរដ្ឋដែលមានដីស្រែ ដីចំការ ដីលំនៅដ្ឋាន និងផ្ទៃដីសាង់សង់ទាំងអស់ ដែលមានក្បាលដីស្ថិតក្នុងតំបន់វិច្ឆ័យចុះបញ្ជីដីជាលក្ខណះជាប្រព័ន្ធ ត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញសូរិយោដីនៃក្រុមការងារដីធ្លី នៅក្បាលដីរបស់ខ្លួន។

អត្ថបទទាក់ទង