រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តមណ្ឌលគិរី ទទួលជួបប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភាជាតិ

  • 539
  • ដោយ sonea

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តមណ្ឌលគិរី ទទួលជួបប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភាជាតិ
========
មណ្ឌលគិរី៖ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការ និងសមាជិក សមាជិកា គណៈកម្មការ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តមណ្ឌលគិរី ព្រមទាំងមន្ទីរពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩។
លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា លោក អភិបាលរងខេត្ត បានបន្ថែមថា វត្តមានរបស់គណៈកម្មការទី៣ នៃរដ្ឋសភាជាតិ នៅខេត្តមណ្ឌលគិរី នាពេលនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញ និងបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីកិច្ចការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់គិតគូរអំពីផលប៉ះពាល់ និងបញ្ហាប្រឈមរបស់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តការងារពាក់ព័ន្ធការងារផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិវឌ្ឍន៍ជនបទ ធនធានទឹក ឧតុនិយម និងបរិស្ថាន ដើម្បីធ្វើការសិក្សាស្វែងយល់ និងផ្តល់អនុសាសន៍ក្នុងការស្វែងរកដំណោះស្រាយ។
ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាជាតិ បានថ្លែងថា គោលបំណង ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រ និងប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធ នឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់នានា លទ្ធផលការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស លើការងារកសិកម្ម ការពារ បរិស្ថាន និងការអភិរក្សធនធានធម្មជាតិរបស់ខេត្ត៕

អត្ថបទទាក់ទង