រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration

រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អភិបាលរងខេត្តមណ្ឌលគិរី នាំយកអំណោយរបស់សប្បុរសជន ចែកជូនដល់ពលរដ្ឋងាយរងគ្រោះចំនួន៣០គ្រួសារ ក្នុងឃុំអរបួនលើ ស្រុកកោះញែក

ដោយ soneaចំនួនទស្សនា (179)

អភិបាលរងខេត្តមណ្ឌលគិរី នាំយកអំណោយរបស់សប្បុរសជន ចែកជូនដល់ពលរដ្ឋងាយរងគ្រោះចំនួន៣០គ្រួសារ ក្នុងឃុំអរបួនលើ ស្រុកកោះញែក
==========
មណ្ឌលគិរី៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋងាយរងគ្រោះ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ចឹង សុចន្ថា អភិបាលរងខេត្ត អមដំណើរដោយលោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្ត រួមទាំងអាជ្ញាធរឃុំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសជនរបស់ឯកឧត្តម ទេព ពុទ្ធា អគ្គនាយករង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា និងមន្ទីរសង្គមកិច្ច ចែកជូនដល់ប្រជាពលរដ្ឋជនចាស់ជរា ជនពិកា ស្រ្តីមេម៉ាយ និងគ្រួសារក្រីក្រចំនួន៣០គ្រួសារ មកពីភូមិចំនួនបី ក្នុងឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ឯកឧត្តម ចឹង សុចន្ថា អភិបាលរងខេត្ត បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ និងរងគ្រោះដោយប្រការផ្សេងៗ។ ឯកឧត្តម បានបញ្ជាក់ថា អំណោយដែលចែកជូនដល់ជនចាស់ជរា ជនពិកា ស្រ្តីមេម៉ាយ និងគ្រួសារក្រីក្រនាពេលនេះ គឺជាអំណោយរបស់សប្បុរសជននានា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការជួយដោះស្រាយនូវការខ្វះខាតជូនពួកគាត់បានមួយរយៈខ្លី។ ម្យ៉ាងទៀត ដើម្បីឲ្យពួកគាត់ មានលទ្ធភាពអាចប្រកបមុខរបបផ្សេងៗបន្ថែមទៀត។ ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយរក្សាអនាម័យ ពិសារទឹកឆ្អិន និងគេងក្នុងមុខជានិច្ច ចៀសវាងកើតជំងឺគ្រុនឈាម-គ្រុនចាញ់ ជំងឺរាករួស និងជំងឺតម្កាត់ផ្សេងៗទៀត។ ក្រៅពីនោះ ក៏សូមឱ្យប្រជាពលរដ្ឋ ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កបង្កើនផលដំណាំផ្សេងៗ ដើម្បីធ្វើយ៉ាងណា ឲ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ។ ហើយក៏សូមឲ្យប្រជាពលរដ្ឋត្រូវចៀសឲ្យឆ្ងាយអំពីគ្រឿងញៀន និងអំពើឧបាយមុខផ្សេងៗ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
តាមការបញ្ជាក់របស់លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្ត បានឲ្យដឹងថា អំណោយសប្បុរសជន ដែលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣ភូមិ ស្មើនឹង៣០គ្រួសារ ក្នុងឃុំអរបួនលើ ស្រុកកោះញែកនាពេលនេះ ក្នុងមួយគ្រួសារ ទទួលបានអង្គរ២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកត្រី១យួរ និងទឹកស៊ីអ៉ីវ ១យួរផងដែរ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)097 778 001 4
MONDULKIRI WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

អ៊ីមែល : info@mondulkiri.gov.kh

លេខទូរស័ព្ទ : (+855) 71 888 75 75

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តមណ្ឌលគិរី

កែប្រែចុងក្រោយ : 2 ខែមុន