មណ្ឌលគិរី: នាព្រឹកថ្ងៃសុក្រ ៩កើត ខែ ស្រាពណ៍ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមនឹង មន្ត្រីមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានអញ្ជើញចុះពិនិត្យមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ និង បំពេញវិជ្ជា ឆ្នាំសិក្សា២០១៨ - ២០១៩ សម័យប្រលង ថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ។