គណៈប្រតិភូរដ្ឋបាលខេត្តមណ្ឌលគិរី អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកព្រឹទ្ធាចារ្យ ប៊ូ ថង
មណ្ឌលគិរី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូ រដ្ឋបាលខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានអញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពនាយឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ ប៊ូ ថង ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១:២០នាទី ទៀបភ្លឺ ក្នុងជន្មាយុ៨២ ឆ្នាំ ដោយរោគាពាធ។
សពលោកព្រឹទ្ធាចារ្យ ប៊ូ ថង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងគេហដ្ឋានលេខ ១៤៧ ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕
ព័ត៌មានជាប់ទាក់ទង