រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

រដ្ឋបាលខេត្តប្រជុំរៀបចំសណ្តាប់ធ្នាប់សាធារណៈ

  • 983
  • ដោយ sovanndy

កាលពីរសៀលថ្ងៃច័ន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅក្នុងក្រុងសែនមនោរម្យ ក្រោមអធិបតីភាព លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ លោក អភិបាលរងក្រុងសែនមនោរម្យ នាយកទីចាត់ការអន្តរវិស័យ លោកអធិការ នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ លោកចៅសង្កាត់ទាំងបួន ជាលទ្ធផលសម្រេចបានកំណត់ចុះរុះរើនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ដោយអនុវត្តចាប់ពីមុខ​វត្តសែនមនោរម្យ ឆ្ពោះទៅរង្វង់មូលគោព្រៃ ស្ថិតក្នុងក្រុងសែនមនោរម្យ។

អត្ថបទទាក់ទង