មន្ទីរកសិកម្មខេត្តមណ្ឌលគិរីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០
មណ្ឌលគិរី: មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានរៀបចំពិធីបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលេីកទិសដៅអនុវត្តឆ្នាំ២០២០ក្រោមវត្តមាន លោក ជាក់ ម៉េងហ៊ាង អអភិបាលរងនៃគណ:អភិបាលខេត្ត លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និង លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលរង ក្រុង ស្រុកទាំង៥ កងកម្លាំងប្រដាប់អាវុធទាំងបី ដែលបានប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃពុធ ១១រោច ខែ មាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០២០ ។
ព័ត៌មានជាប់ទាក់ទង