រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

អភិបាលខេត្តបានចុះសួរសុខទុក្ខ បងប្អូនខ្មែរឥស្លាម

  • 1.2ពាន់
  • ដោយ sonea

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មការ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩នៅក្នុងខេត្តមណ្ឌលគិរីបានដឹកនាំ សមាជិកគណៈកម្មការ ចុះសួរសុខទុក្ខ បងប្អូនខ្មែរឥស្លាមដែលទើបមកពីរៀនចំណេះដឹងទូទៅតាមរយៈសមាគមឥស្លាមនៅប្រទេសថៃ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ហើយត្រូវបានមន្រ្តីជំនាញសុខាភិបាល ដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅវិហារឥស្លាម ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុមស្រុកកែវសីមា នាឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តមចំនួន២០០ដុល្លាអាមេរិកសម្រាប់ការដោះស្រាយម្ហូបអាហារក្នុងរយះពេលតាមដានសុខភាព៕ដោយ(ការិយាល័យសរុប និងព័ត៌មានខេត្ត)

អត្ថបទទាក់ទង