រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និង នាំយកអំណោយមួយចំនួន ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ពីទឹកជំនន់

  • 353
  • ដោយ Admin

ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និង នាំយកអំណោយមួយចំនួន ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ពីទឹកជំនន់ នៅក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកនាយករដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុកកោះញែក អញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកអំណោយអំណោយមួយចំនួន ចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីទឹកជំនន់នៅចំនុចភូមិអន្ទ្រេះ និងភូមិឈួល ក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក ។ នាឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា៖ រដូវនេះជារដូវវស្សា គួបផ្សំជាមួយនឹងឥទ្ធិពលព្យុះផង បានធ្វើឱ្យឃុំមួយចំនួនតាមបណ្ដាលស្រុក ត្រូវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះ ស្រុកកោះញែករងផលប៉ះពាល់ខ្លាំងជាងគេ ដោយផ្លូវ ស្ពានមួយចំនួនត្រូវទឹកជន់លិច ដែលធ្វើឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ។ បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុកកោះញែក ត្រូវយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងត្រូវត្រៀមលក្ខណៈជាស្រេច ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន បានស្នើដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗ ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ និងបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផល ជាពិសេសដំណាំស្រូវ បន្ទាប់ពីទឹកស្រកទៅវិញ ។ ម៉្យាងទៀត ប្រជាពលរដ្ឋត្រូវបន្តការដាំបន្លែបង្ការគ្រប់មុខ និងចិញ្ចឹមសត្វ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារប្រចាំថ្ងៃ ៕តាមការឲ្យដឹងពីលោក ឌឹម នី អភិបាលស្រុកកោះញែក នៅស្រុកកោះញែកមានឃុំចំនួន៥ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ផ្លូវនិងស្ពានមួយចំនួនធំត្រូវទឹកលិចក្នុងរយៈពេលខ្លី រហូតមកទល់ពេលនេះជំនន់ទឹកភ្លៀង បានស្រកទៅវិញស្ទើរតែទាំងស្រុង ដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវ ស្ពាននិង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ ៕

អត្ថបទទាក់ទង