រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ខេត្តមណ្ឌលគិរីបានទទួលពានរង្វាន់ (ដីស្អាតសម្រាប់ទីក្រុងតូច) ពីសមាជិក នៃសមាគមន៍អាស៊ាន

  • 296
  • ដោយ Admin

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២១ លោក ឈឹម កាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោក កែវ សុភ៌គ ប្រធានមន្ទីរបរិស្ថានខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងលោក នាង វណ្ណៈ នាយករងរដ្ឋបាលសាលាខេត្ត បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់ពានរង្វាន់ទីក្រុង និរន្តភាព បរិស្ថាន អាស៊ាន លើកទី៥ តាមរយៈប្រព័ន្ធវីដេអូ និងសំលេង (Zoom) ដែលរៀបចំដោយប្រទេសឥណ្ឌូនេស៊ី ជាសមាជិក នៃសមាគមន៍អាស៊ាន ។ ក្នុងពិធីប្រគល់ពានរង្វាន់ទីក្រុង និរន្តភាព បរិស្ថានអាស៊ានលើកទី៥ សម្រាប់ប្រទេសកម្ពុជាយើង បានទទួលពានរង្វាន់ពី សមាជិក នៃសមាគមន៍អាស៊ាន រួមាន៖ ទីក្រុងភ្នំពេញ ខេត្តកែប និងខេត្តមណ្ឌលគិរី (ដីស្អាតសម្រាប់ទីក្រុងតូច)៕

អត្ថបទទាក់ទង