រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញចុះ ពិនិត្យ ការដ្ឋានឈួសឆាយទីធ្លាជុំវិញវិមានឯករាជ្យ ខេត្តមណ្ឌលគិរី

  • 446
  • ដោយ sonea

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញចុះ ពិនិត្យ ការដ្ឋានឈួសឆាយទីធ្លាជុំវិញវិមានឯករាជ្យ ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២១ លោក ជាក់ ម៉េង ហ៊ាង អភិបាលរងខេត្ត អមដំណើរដោយ លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោក ប្រាក់ សំណាង នាយកទីចាត់ការហិរញ្ញវត្ថុខេត្ត បានអញ្ជើញចុះពិនិត្យ ការដ្ឋានឈូសឆាយ របស់មន្ទីរសារធាណៈការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី នៅជុំវិញទីធ្លាវិមានឯករាជ្យ។ក្នុងការចុះត្រួតពិនិត្យខាងលើ លោក ជាក់ម៉េងហ៊ាង អភិបាលរងខេត្ត ជម្រុញដល់មន្ទីរ សារធាណៈការ និងដឹកជញ្ជូនខេត្ត ធ្វើការឈួសឆាយ ទៅតាមស្តង់ដារ និងបច្ចេកទេស ដែលក្រុមការងារបាន ឯកភាព និងសម្រេច ដើម្បីឱ្យទីធ្លាវិមានឯករាជ្យ មានគុណភាព និងមានសោភ័ណភាពល្អ នាឱកាស រៀបចំពិធីបុណ្យ ឯករាជ្យជាតិ៩ វិច្ឆិកា ឆ្នាំ២០២១ នាពេលខាងមុខនេះ។សូមបញ្ជាក់ដែរ កាលពីរសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈ អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញ ចុះពិនិត្យមើលវិមានឯករាជ្យ ដើម្បីធ្វើការកែលម្អ រៀបចំសោភ័ណភាព អនាម័យ ទីធ្លាជុំវិញវិមានឯករាជ្យ។ ឯកឧត្ត អភិបាល នៃគណៈអភិបាលខេត្ត បានស្នើឱ្យ លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ រៀបចំអ្នកអនាម័យ ដើម្បីធ្វើការសម្អាតនៅវិមានឯករាជ្យ និងទីធ្លាជុំវិញវិមានឯករាជ្យ ព្រមទាំងបើកប្រព័ន្ធទឹក និងបំភ្លឺភ្លើង នៅថ្ងៃចុងសប្តាហ៍ ចំពោះជំនាញពាក់ព័ន្ធ ត្រូវធ្វើការឈួនឆាយរៀបចំ សណ្ដាប់ធ្នាប់ នៅជុំវិញទីធ្លាវិមានឯករាជ្យ៕

អត្ថបទទាក់ទង