រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

អភិបាលខេត្តមណ្ឌលគិរី បានប្រគល់ម៉ាស៊ីនកាត់ស្មៅចំនួន ០៨ គ្រឿង ដល់ រដ្ឋបាលក្រុងសែនមនោរម្យ

  • 387
  • ដោយ sonea

អភិបាលខេត្តមណ្ឌលគិរី បានប្រគល់ម៉ាស៊ីនកាត់ស្មៅចំនួន ០៨ គ្រឿង ដល់ រដ្ឋបាលក្រុងសែនមនោរម្យ មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានផ្តល់ម៉ាស៊ីនកាត់ស្មៅចំនួន ០៨ គ្រឿង ដល់រដ្ឋបាលក្រុងសែនមនោរម្យ ដើម្បីចែកជូនដល់សាលាសង្កាត់ទាំងបួន សម្រាប់កាត់ស្មៅសម្អាត បរិស្ថាន នៅតាមសាលាសង្កាត់នីមួយៗ និង តាមផ្លូវសាធារណៈ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុ ដោយក្នុងមួយសង្កាត់ទទួលបានម៉ាស៊ីនកាត់ស្មៅចំនួន ០២គ្រឿង ដោយមានការចូលរួមពី លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោក នាង វណ្ណះ នាយករងរដ្ឋបាលសាលាខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី នៅសណ្ឋាគារ អុីលីវិន ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់តម្កល់ ជួងជ័យ និង ស្គរជ័យ នៅវត្តសែនមនោរម្យ ដែលស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕

អត្ថបទទាក់ទង