រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

រដ្ឋបាលខេត្តមណ្ឌលគិរីបានចូលរួម ក្នុងកម្មវិធី ផ្សព្វផ្សាយ ដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រស្តីពី”ការទទួលទេសចរណ៍វ៉ាក់សាំង”

  • 367
  • ដោយ Admin

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត អញ្ជើញចូលរួម ក្នុងកម្មវិធី ផ្សព្វផ្សាយ ដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រស្តីពី"ការទទួលទេសចរណ៍វ៉ាក់សាំង" ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០២១ នេះ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួម ក្នុងកម្មវិធីផ្សព្វផ្សាយ ដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រស្តីពី"ការទទួលទេសចរណ៍វ៉ាក់សាំង" តាមប្រព័ន្ធអនឡាញ (zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ក្នុងពិធីប្រកាសផ្សព្វផ្សាយប្រព្រឹត្តទៅ ក្នុងគោលបំណង ស្ដារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា តាមរយៈការចាប់ផ្ដើមពីការបើកទទួលទេសចរវ៉ាក់សាំង ជាមួយនឹងការគ្រប់គ្រងប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព តាមគន្លងប្រក្រតីភាពថ្មី។ ប្រទេសកម្ពុជា និងប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា ទេសចរណ៍វ៉ាក់សាំង ចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ កោះរុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ និងបើកទទួលនៅខេត្តសៀមរាប នាខែ មករា ឆ្នាំ២០២២ ខាងមុខ៕

អត្ថបទទាក់ទង