រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

អង្គការវីវើល(We World)បានជូនអំណោយដល់រដ្ឋបាលខេត្តមណ្ឌលគិរី

  • 322
  • ដោយ Admin

នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរីបានទទួលអំណោយសប្បុរសពីអង្គការវីវើល (We World) ដែលមានដូចជា៖ ម៉ាស់ ៨កេស មី ៧កេស សាប៊ូ ៧កេស និងទឹកអាកុលសំលាប់មេរោគចំនួន ៧កាន។ នាក្នុងឱកាសនោះ លោក ឈឹម កាន អភិបាលរង នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណដល់តំណាងអង្គការដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

អត្ថបទទាក់ទង