រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

រដ្ឋបាលខេត្តមណ្ឌលគិរីចូលរួមក្នុងកម្មវិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យអនុវត្តវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣

  • 316
  • ដោយ Admin

លោក លោកស្រី អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យអនុវត្តវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី ២៨ តុលា ឆ្នាំ២០២១ លោក លោកស្រី អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួម ក្នុងកម្មវិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យអនុវត្តវិធានការ គោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ តាមប្រពន្ធ័អនឡាញ (zoom)។ក្នុងកម្មវិធីប្រកាសផ្សព្វផ្សាយ ដោយអនុលោម ទៅលើផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីត-១៩ ពិសេសក្នុងគោលបំណង កសាងភាពធន់ និងត្រៀមឆ្ពោះទៅកាន់ការស្តារឡើងវិញ វិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិកូវីត-១៩ ជាមួយនឹងការគ្រប់គ្រងប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព តាមគន្លងប្រក្រតីភាពថ្មី។ទន្ទឹមនឹងការត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំងនៅចុងឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវយុទ្ធនាការ ទស្សនាស្រុកយើង ក្រោមស្មារតី ស្រលាញ់ជាតិត្រូវស្គាល់ទឹកដី សំដៅជំរុញចលនាទេសចរណ៍ផ្ទៃក្នុង តាមរយៈការបង្កលក្ខណៈងាយស្រួល ឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព និងក្តីសប្បាយរីករាយ៕

អត្ថបទទាក់ទង