រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត មណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមណ្ឌលស្រុកពេជ្រាដា

  • 383
  • ដោយ Admin

នារសៀលថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ២០២១ លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគរួមមាន៖ ត្រីខចំនួន ៣កេសធំ ទឹកសុទ្ធចំនួន ១២កេស មីចំនួន ១២កេសធំ ទឹកត្រីចំនួន ១២យួរ ទឹកស៊ីអ៊ីវចំនួន ១២យួរ និងម៉ាស់ចំនួន ២កេសធំ ផ្ដល់ជូនដល់អ្នកជំងឺកូវីដ១៩ និងមន្ត្រី នៃមន្ទីរសុខាភិបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ស្ថិតនៅក្នុងភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា។ក្នុងឱកាសនោះ លោកនាយករដ្ឋបាល សាលាខេត្តមណ្ឌលគិរី បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី សូមឱ្យបងប្អូនខិតខំថែទាំសុខភាពឲ្យបានល្អ ដោយអនុវត្តទៅតាមការណែនាំរបស់មន្ត្រីជំនាញសុខាភិបាល ដើម្បីឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩ ។នាឱកាសនោះដែរ លោកនាយករដ្ឋបាលសាលាខេត្ត បានអំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តន៍ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា អនុវត្ត ៣កុំ ៣ការពារ ៕

អត្ថបទទាក់ទង