រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងរកដំណោះស្រាយលើបញ្ហាដែលកើតឡើង ក្នុងបណ្ដាញទំនាក់ទំនងសង្គម ដែលមានលក្ខណៈមិនសមរម្យ និងប្រាសចាកសីលធម៌សង្គម

  • 231
  • ដោយ Admin

នៅរសៀលថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ( zoom ) ដើម្បីពិភាក្សា និងរកដំណោះស្រាយលើបញ្ហាដែលកើតឡើង ក្នុងបណ្ដាញទំនាក់ទំនងសង្គម ដែលមានលក្ខណៈមិនសមរម្យ និងប្រាសចាកសីលធម៌សង្គម ។កិច្ចប្រជុំនេះប្រព្រឹត្តទៅ ដោយយោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៩ ដែលបានស្នើដល់ក្រសួងពាក់ព័ន្ធពិនិត្យឱ្យ បានហ្មត់ចត់ និងវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះរាល់អំពើនានា ជាពិសេសរូបភាពដែលបាននឹងកំពុងផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ជាសកម្មភាពមិនសមរម្យ ខុសច្បាប់និងប្រាចាកសីលធម៌សង្គម ដែលតម្រូវឱ្យមានការអន្តរាគមន៍ជាចាំបាច់ និងភ្លាមៗពីសំណាក់ស្ថាប័នពាក់ព័ន្ធ៕

អត្ថបទទាក់ទង