រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

លោក សាយ ម៉េងគីម អភិបាលរងខេត្ត បានអញ្ជើញបើកគ្របសន្លឹកកិច្ចការប្រឡងជូនបេក្ខជន

  • 616
  • ដោយ Admin

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំការប្រឡងជ្រើសរើសសិស្ស-និស្សិត ឲ្យចូលបម្រើការងារនៅសាលាខេត្តមណ្ឌលគិរីតាមកាលបរិច្ឆេទដែលបានកំណត់ ដែលដឹកនាំដោយលោក សាយ ម៉េងគីម អភិបាលខេត្តស្តីទី បានបើកគ្របសន្លឹកកិច្ចការបង្ហាញជូនបេក្ខជនទាំងអស់ពិនិត្យ រួមទាំងលោក លោកស្រីដែលជា អនុគណៈកម្មការរៀបចំការប្រឡង និងកងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ប្រឡង។ ក្នុងការប្រឡងនៅព្រឹកនេះមានបេក្ខជនខកខលមិនបានចូលរួមមានចំនួន ០៩រូប។ បេក្ខជនប្រឡងសរុប ៤៩នាក់ ស្រី ២៤នាក់ រួមមាន៖ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ២០នាក់ ស្រី ៨នាក់ ក្នុងនោះ ជនជាតិដើមភាគតិចព្នងចំនួន ៧នាក់ និងក្របខ័ណ្ឌមន្ត្រីក្រមការចំនួន ២៩នាក់ ស្រី ១៦នាក់ ក្នុងនោះ ជនជាតិដើមភាគតិចព្នងចំនួន ៧នាក់៕ ការប្រឡងបានបញ្ចប់នៅវេលាម៉ោង ០៩ និង ៣០នាទី និងប្រកបដោយបរិយាកាសរីករាយ។

អត្ថបទទាក់ទង