រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ និងបែងចែកភារកិច្ចដល់គណៈកម្មការ និងអនុគណៈកម្មការ នាពេលប្រឡងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ពេលខាងមុខនេះ

  • 741
  • ដោយ Admin

នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០២១ នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ និងបែងចែកតួនាទីភារកិច្ច របស់គណៈកម្មការ និងអនុកម្មការ របស់រដ្ឋបាលខេត្ត នាពេលប្រឡងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ពេលខាងមុខ ។ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ស្នើដល់ គណៈកម្មការ និងអនុគណៈកម្មការ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាឲ្យការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល របស់រដ្ឋបាលខេត្តមណ្ឌលគិរី ប្រព្រឹត្តទៅដោយរលូន ដោយតម្លាភាព និងមានប្រសិទ្ធភាព ព្រមទាំងអនុវត្តនូវវិធានការ របស់ក្រសួងសុខាភិបាល ជាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា អនុវត្ត ៣កុំ និង៣ការពារ។ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានបន្ថែមថា នៅពេលធ្វើការប្រឡង ត្រូវរៀបចំឱ្យមានកម្លាំងសមត្ថកិច្ច មន្ត្រីជំនាញ នៃមន្ទីរសុខាភិបាល និងធ្វើការដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងជាយថាហេតុ ឲ្យបានទាន់ពេលវេលា ធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ និងមានសុវត្ថិភាព សម្រាប់បេក្ខជន និងគណៈកម្មការ អនុគណៈកម្មការ នៅក្នុងណ្ឌលប្រឡង និងនៅពេលបញ្ចប់នៃការប្រឡង គណៈកម្មការ និងអនុគណៈកម្មការ ត្រូវរៀបចំទុកដាក់ វិញ្ញាសាឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព ។តាមការបញ្ជាក់ ពីលោក ឃន់ សិទ្ធិ នាយកទីចាត់ការធនធានមនុស្ស មណ្ឌលប្រឡងមាន ១មណ្ឌល នៅវិទ្យា ហ៊ុនសែន មណ្ឌលគិរី ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ព្រឹកទៅនៅថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ មានបេក្ខជនប្រឡងសរុប ៤៩នាក់ ស្រី ២៤នាក់ រួមមាន៖ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ២០នាក់ ស្រី ៨នាក់ ក្នុងនោះ ជនជាតិដើមភាគតិចព្នងចំនួន ៧នាក់ និងក្របខ័ណ្ឌមន្ត្រីក្រមការចំនួន ២៩នាក់ ស្រី ១៦នាក់ ក្នុងនោះ ជនជាតិដើមភាគតិចព្នងចំនួន ៧នាក់ផងដែរ៕

អត្ថបទទាក់ទង