រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

លោក សាយ ម៉េងគីម អភិបាលរងខេត្តដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

  • 732
  • ដោយ Admin

នៅព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១នេះ លោក សាយ ម៉េងគីម អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ខាង មុខនេះ ដែលមានមណ្ឌលប្រឡងចំនួន ២មណ្ឌល រួមមាន៖ មណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី (ខាងត្បូង)ចំនួន ១៧បន្ទប់ (ថ្នាកវិទ្យាសាស្រ្តសង្គម) និងមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី(ខាងកើត) ចំនួន ៣បន្ទប់ (ថ្នាក់វិទ្យាសាស្រ្ត) មានបេក្ខជនសរុប បេក្ខជនសរុប​ ៤៧៥នាក់​ ស្រី ២៥៦នាក់៕

អត្ថបទទាក់ទង