រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

រដ្ឋបាលខេត្តមណ្ឌលគិរីប្រារព្ធខួបលើកទី៦០ នៃការបង្កើតខេត្ត

  • 1.1ពាន់
  • ដោយ Admin

នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគទី៨ បានអញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦០ឆ្នាំ (៣០ ធ្នូ ១៩៦១ ដល់៣០ ធ្នូ ២០២១) នៃការបង្កើតខេត្តមណ្ឌលគិរី។ ក្នុងពិធីនោះដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង/ស្រុកទាំង០៥ ក្រុមយុវជន និងប្រជាពលរដ្ឋជាច្រើនរូប ដែលប្រព្រឹត្តទៅនៅវិមានឯករាជ្យ សួនច្បារសែនមនោរម្យ ស្ថិតនៅទីរួមខេត្តមណ្ឌលគិរី។
ក្នុងពិធីនោះដែរ ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការ បានអញ្ជើញទស្សនាពិព័រណ៌សមិទ្ធផលនានារបស់មន្ទីរអង្គភាព និងមានការបញ្ចាំងស្លាយ និងវីដេអូឃ្លីប ស្តីពីការបង្កើតខេត្ត ឈ្មោះអតីតថ្នាក់ដឹកនាំខេត្ត និងសមិទ្ធផលរបស់ខេត្តមណ្ឌលគិរី។ ជាងនេះទៅទៀត ក៏មានការសំដែងសិល្ប: តន្រ្តី និងមានការបាញ់កាំជ្រួច ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦០ឆ្នាំ (៣០ ធ្នូ ១៩៦១ ដល់៣០ ធ្នូ ២០២១) នៃការបង្កើតខេត្តមណ្ឌលគិរីផងដែរ៕

អត្ថបទទាក់ទង