សណ្ឋាគារ ឬសណ្ឋាគារអាផាតមិន ឬសណ្ឋាគារស្វីត ឬសណ្ឋាគាររីសត ឬបឹងហ្គាឡូ ឬម៉ូតែល ឬឡូដ៍ (Lodge) ចំណុះត្រឹម ១0 បន្ទប់
គោលបំណង៖
ផ្តល់ភាពស្របច្បាប់ដល់ម្ចាស់អាជីវកម្ម និងការពារផលប្រយោជន៍របស់ប្រជាជនដែលទៅរកសេវាកម្ម ផលិតផលនៃអាជីវកម្មនោះ។
មូលដ្ឋានគតិយុត្ត៖
អនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
អតិថិជនដែលមានសិទ្ធទទួលសេវា៖
ប្រជាពលរដ្ឋខ្មែរ និងជនបរទេសស្របច្បាប់
ស្តង់ដារសេវា៖
សណ្ឋាគារ ឬសណ្ឋាគារអាផាតមិន ឬសណ្ឋាគារស្វីត ឬសណ្ឋាគាររីសត ឬបឹងហ្គាឡូ ឬម៉ូតែល ឬឡូដ៍ (Lodge) ចំណុះត្រឹម ១0 បន្ទប់
- តម្លៃសេវា : ៣00 000 រៀល ក្នុង ១ច្បាប់
- រយៈពេលអតិបរមា : ២៨ថ្ងៃ (ថ្ងៃធ្វើការ)
- សុពលភាព : ១ឆ្នាំ
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
ដើម្បីទទួលបានសេវាសណ្ឋាគារ ឬសណ្ឋាគារអាផាតមិន ឬសណ្ឋាគារស្វីត ឬសណ្ឋាគាររីសត ឬបឹងហ្គាឡូ ឬម៉ូតែល ឬឡូដ៍ (Lodge) ចំណុះត្រឹម ១0 បន្ទប់ អ្នកស្នើសុំសេវាត្រូវយកភ្ជាប់មកជាមួយ រួមមាន៖
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លង ចំនួន១ច្បាប់
- ប្លង់បង្ហាញទីតាំងអាជីវកម្ម ចំនួន១ច្បាប់
- រូបថតទំហំ 3x4 ចំនួន៣សន្លឹក
- បង្កាន់ដៃបង់ប្រាក់ ចំនួន១ច្បាប់
នីតិវិធីនៃការផ្ដល់សេវា៖
កន្លែងផ្តល់សេវា
-
មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី
- អាសយដ្ឋាន ៖
- ភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
- ទីតាំងនៅលើផែនទី ៖
- ទំនាក់ទំនង ៖
-
ប្រធានការិយាល័យផែនការអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ សហគមន៍ទេសចរណ៍មូលដ្ឋាន កសិទេសចរណ៍ និងកាត់បន្ថយភាពក្រីក្រលី ណាវិន077242491lynaventourism@gmail.com
-
- អាសយដ្ឋាន ៖