រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration

រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សណ្ឋាគារ ឬសណ្ឋាគារអាផាតមិន ឬសណ្ឋាគារស្វីត ឬសណ្ឋាគាររីសត ឬបឹងហ្គាឡូ ឬម៉ូតែល ឬឡូដ៍ (Lodge) ចំណុះពី ១១ ដល់ ២0បន្ទប់

ដោយ Adminចំនួនទស្សនា (54)
គោលបំណង៖
ផ្តល់ភាពស្របច្បាប់ដល់ម្ចាស់អាជីវកម្ម និងការពារផលប្រយោជន៍របស់ប្រជាជនដែលទៅរកសេវាកម្ម ផលិតផលនៃអាជីវកម្មនោះ។
មូលដ្ឋានគតិយុត្ត៖
អនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
អតិថិជនដែលមានសិទ្ធទទួលសេវា៖
ប្រជាពលរដ្ឋខ្មែរ និងជនបរទេសស្របច្បាប់
ស្តង់ដារសេវា៖
សណ្ឋាគារ ឬសណ្ឋាគារអាផាតមិន ឬសណ្ឋាគារស្វីត ឬសណ្ឋាគាររីសត ឬបឹងហ្គាឡូ ឬម៉ូតែល ឬឡូដ៍ (Lodge) ចំណុះពី ១១ ដល់ ២0បន្ទប់
  • តម្លៃសេវា : ៤00 000​ រៀល ក្នុង ១ច្បាប់
  • រយៈពេលអតិបរមា : ២៨ថ្ងៃ (ថ្ងៃធ្វើការ)
  • សុពលភាព : ១ឆ្នាំ
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
ដើម្បីទទួលបានសេវាសណ្ឋាគារ ឬសណ្ឋាគារអាផាតមិន ឬសណ្ឋាគារស្វីត ឬសណ្ឋាគាររីសត ឬបឹងហ្គាឡូ ឬម៉ូតែល ឬឡូដ៍ (Lodge) ចំណុះពី ១១ ដល់ ២0បន្ទប់ អ្នកស្នើសុំសេវាត្រូវយកភ្ជាប់មកជាមួយ រួមមាន៖
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លង ចំនួន១ច្បាប់
  • ប្លង់បង្ហាញទីតាំងអាជីវកម្ម ចំនួន១ច្បាប់
  • រូបថតទំហំ 3x4 ចំនួន៣សន្លឹក
  • បង្កាន់ដៃបង់ប្រាក់ ចំនួន១ច្បាប់
នីតិវិធីនៃការផ្ដល់សេវា៖
កន្លែងផ្តល់សេវា
  • មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី
    • អាសយដ្ឋាន ៖
      • ភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
    • ទីតាំងនៅលើផែនទី ៖
    • ទំនាក់ទំនង ៖
      • ប្រធានការិយាល័យផែនការអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌​ សហគមន៍ទេសចរណ៍មូលដ្ឋាន​ កសិទេសចរណ៍ និងកាត់បន្ថយភាពក្រីក្រ
        លី ណាវិន
        077242491
        lynaventourism@gmail.com

ភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

អ៊ីមែល : info@mondulkiri.gov.kh

លេខទូរស័ព្ទ : (+855) 71 888 75 75

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តមណ្ឌលគិរី

កែប្រែចុងក្រោយ : 2 ខែមុន