រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការជួសជុលស្តារឡើងវិញ នូវប្រព័ន្ធធារាសាស្រ្តទំនប់អូរទេ ប្រព័ន្ធធារាសាស្រ្តទំនប់លើ និងប្រព័ន្ធធារាសាស្រ្តទំនប់ក្រោម

  • 405
  • ដោយ Admin

កិច្ចប្រជុំ ស្តីពីការជួសជុលស្តារឡើងវិញ នូវប្រព័ន្ធធារាសាស្រ្តទំនប់អូរទេ ប្រព័ន្ធធារាសាស្រ្តទំនប់លើ និងប្រព័ន្ធធារាសាស្រ្តទំនប់ក្រោម ស្ថិតនៅក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០២១នេះ នៅសាលប្រជុំរដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំ ស្តីពីការជួសជុលស្តារឡើងវិញ នូវប្រព័ន្ធធារាសាស្រ្តទំនប់អូរទេ ប្រព័ន្ធធារាសាស្រ្តទំនប់លើ និងប្រព័ន្ធធារាសាស្រ្តទំនប់ក្រោម ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ។កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងកងកម្លាំង ប្រធាន អនុប្រធានមន្ទីរ/អង្គភាព លោកអភិបាលក្រុង/ស្រុកពាក់ព័ន្ធ។កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្នុងគោលបំណង ដើម្បីឱ្យក្រសួងធនធានទឹក និងឧតុនិយម ធ្វើការអនុវត្តផែនការ ក្នុងការគ្រប់គ្រងទឹក ប្រើប្រាស់ទឹក និងបញ្ជាទឹក ទទួលបានសន្តិសុខ និងសុវត្ថិភាព លើការងារជួសជុលនូវប្រព័ន្ធធារាសាស្រ្តទំនប់អូរទេ ប្រព័ន្ធធារាសាស្រ្តទំនប់លើ និងប្រព័ន្ធធារាសាស្រ្តទំនប់ក្រោម ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ដោយចាប់អនុវត្តពីខែ តុលា ឆ្នាំ២០២១នេះតទៅ។នាឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាល បានស្នើដល់កងកម្លាំង មន្ទីរ/អង្គភាព អភិបាលក្រុង/ស្រុកពាក់ព័ន្ធ ត្រូវចូលរួមសហការ ជាមួយមន្រ្តីបច្ចេកទេស ដែលកំពុងប្រតិបត្តិការ ក្នុងតំបន់អនុគម្រោង ឱ្យបានហ្មត់ចត់បំផុត លើវិធានការសន្តិសុខ ដើម្បីធានាបាននូវសុវត្ថិភាព ដល់ក្រុមការងារ ក៏ដូចជាគ្រឿងចក្រ កម្លាំងពលករ ដែលកំពុងអនុវត្តគម្រោង។

អត្ថបទទាក់ទង